English
khmer
ទំព័រដើម
អំពីយើង
យើងធ្វើអ្វី ?
ប្រវត្តិយើង
Our activity
រូបភាព
ពត៍មាន
ឯកសារ
Donate
Revise Bible
ទំនាកទំនងយើង
ធ្វើការបរិច្ចាគតាមរយៈកម្ពុជាព្រះគម្ពីរសង្គម
Type :
Payment :
Currency ($):
សូមស្វាគមន៍
ចូលមកកាន់វេបសាយសមាគមព្រះគម្ពីរប៊ីបកម្ពុជា ក្នុងនាមសមាគមព្រះគម្ពីរប៊ីបកម្ពុជា ខ្ញុំសូមថ្លែងការស្វាគមន៍
និងអរគុណជាអតិបរមាដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាងកញ្ញាដែលបានមកធ្វើ ទស្សនៈកិច្ច វេបសាយរបស់យើងខ្ញុំ ។ សមាគមព្រះគម្ពីរប៊ីបកម្ពុជា គឺជាសមាគមគ្រីស្ទានមួយដែលមានជំនឿ លើព្រះយេស៊ូវគ្រីស្ទតាមរយៈព្រះបន្ទូលនៃព្រះ ដែលមាននៅក្នុងព្រះគម្ពីរប៊ីប ហើយមានត្រឹម៦៦ក័ណ្ឌ ។ ព្រះគម្ពីរប៊ីបត្រូវបានសរសេរថា ជាភាសាក្រេកច្បាប់ដើម និងអេរ៉ាស្មាស់ក្រេកសម្រាប់សញ្ញាថ្មី និងភាសាហេព្រើ
សម្រាប់សញ្ញាចាស់ ។ ហើយព្រះគម្ពីរ
King James version
(ឆ្នាំ១៦១១) បានបកទៅជាភាសាអង់គ្លេស
ដោយឈរលើមូលដ្ឋាន នៃភាសាទាំងនោះ ។ បន្តកិច្ចការងារបំរើព្រះដូចជាអ្នកមនុស្សជំនាន់ក្រោយ សមាគម ព្រះគម្ពីរប៊ីបកម្ពុជាបានបំពេញកិច្ចការដ៏ធំបំផុតថ្វាយទៅព្រះ ដោយស្មោះត្រង់ ហើយបានទទួលបន្ត
កិច្ចការនេះពី លោកគ្រូគង្វាល
H.Curwen Smith
(១៩៥៤) ដែលលោកជាស្ថាបនិក និងជានាយកសមាគម
ព្រះគម្ពីរ (ពេល
នោះគេហៅថា សមាគមព្រះគម្ពីរប៊ីប) ហើយបន្ទាប់មកទៀតនៅឆ្នាំ១៩៧០-១៩៧៥ លោក
គ្រូគង្វាល សុន សន លោកជាប្រធានសមាគមព្រះគម្ពីរ ហើយបច្ចុប្បន្ននេះ ខ្ញុំលោកគ្រូគង្វាល ឧត្តមសេនីយ៍ទោ
ងួន សំ (១៩៩៣ ដល់បច្ចុប្បន្ន) ខ្ញុំជាស្ថាបនិកក្នុងការបង្កើតឡើងវិញ សមាគមព្រះគម្ពីរប៊ីបកម្ពុជា និងជា
ប្រធាន ។
កិច្ចការបំរើរបស់សមាគមព្រះគម្ពីរប៊ីបកម្ពុជា៖
-
ចែកចាយព្រះបន្ទូលរបស់ព្រះទៅដល់ប្រជាជនខ្មែរ ដើម្បីអោយពួកគេស្គាល់យ៉ាងច្បាស់អំពីព្រះ អង្គសង្គ្រោះព្រះយេស៊ូគ្រីស្ទ តើទ្រង់ជានរណា?
-
ការពារព្រះបន្ទូលរបស់ព្រះពីការបង្ខូចព្រះបន្ទូលដោយពួកគ្រូក្លែងក្លាយ និងមនុស្សរបស់អារក្សសាតាំង។
-
ពិនិត្យសារឡើងវិញព្រះគម្ពីរខ្មែរច្បាប់ដើម (១៩៥៤) ដោយផ្អែកលើភាសាក្រិចច្បាប់ដើម និងអេរ៉ា ស្មាស់ក្រិច ។
-
រៀបចំធ្វើសិក្ខាសាលាស្តីអំពីព្រះគម្ពីរប៊ីបច្បាប់ដើម នៃទីក្រុងអាន់ទីយ៉ូកនៅតាមរាជធានី និងខេត្តនានា
-
បោះពុម្ពព្រះគម្ពីរប៊ីបខ្មែរ និងសៀវភៅខិតប័ណ្ណនានា ទាក់ទងនឹងការផ្សាយដំណឹងល្អ ។
-
បើកចំហរជើងមេឃ ដើម្បីសហប្រតិបត្តិការជាមួយនឹងអង្គការគ្រីស្ទាននាៗ ឬសមាគមគ្រីស្ទាន បុគ្គលគ្រីស្ទាននានា ដែលមានជំនឿដូចគ្នា ដើម្បីបំរើព្រះ បោះពុម្ពព្រះគម្ពីរជាដើម និងសហប្រតិបត្តិ
ការជាមួយអង្គការមិនមែនគ្រីស្ទាននានា ឬបុគ្គលសប្បុរសធម៌ មិនមែនគ្រីស្ទាននានា ដើម្បីឧបត្ថម្ភ
ដល់កុមារកំព្រា ឬបង្កើតមជ្ឈមណ្ឌលកុមារកំព្រានៅកម្ពុជា ។
សូមព្រះជាម្ចាស់ប្រទានពរអ្នកទាំងអស់គ្នា ដែលបានធ្វើទស្សនៈកិច្ចវើបសាយរបស់យើង ។
ភ្នំពេញ, ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤
លោកគ្រូគង្វាល ឧត្តមសេនីយ៍ទោ
ងួន សំ
ពត៍មានចុងក្រោយ
មើលលំអិត
ការគាំទ្រ ក្នុងការប្រើប្រាស់ ព្រះគម្ពីរប៊ីបសញ្ញាថ្មី(៥/៥/២០១៨)
ការគាំទ្រ ក្នុងការប្រើប្រាស់ ព្រះគម្ពីរប៊ីបសញ្ញាថ្មី(៥/៥/២០១៨)
ពិធីសម្ផោធដាក់ឲ្យប្រើប្រាស់ ព្រះគម្ពីរប៊ីបសញ្ញាថ្មី (៥ /៥/២០១៨)
ពិធីសម្ផោធដាក់ឲ្យប្រើប្រាស់ ព្រះគម្ពីរប៊ីបសញ្ញាថ្មី (៥ /៥/២០១៨)
មើលលំអិត
ពួកគ្រីស្ទានចំនួនជាង៤០០នាក់ដែលបានចូលរូមក្នុងមហាសន្និបាត ប្រកាសឲ្យប្រើជាផ្លូវការព្រះគម្ពីរប៊ីបសញ្ញាថ្មី
សិក្ខាសាលានៅព្រះវិហារខេត្តកំពត
អ្នកដឹកនាំនៅព្រះវិហារខេត្តកំពតទទូលវិញ្ញាបនបត្រ័បញ្ចប់ការសិក្សា
អ្នកដឹកនាំនៅព្រះវិហារកអណ្តេីក ខេត្តព្រែវែងទទួលវិញ្ញាបនបត្រ័បញ្ចប់ការសិក្សា
សហប្រតិបត្តការ សមាគមព្រះគម្ពីរប៊ីបកម្ពុជានិងដំណខ្មែរសំរាប់ព្រះគ្រីស្ទ
សិក្ខាសាលានៅព្រះវិហារតាហោខេត្តស្វាយរៀង
អ្នកដឹកនាំនៅព្រះវិហារខេត្តតាកែវទទូលវិញ្ញាបនបត្រ័បញ្ចប់ការសិក្សា
ដៃគួរបស់យើង
ឯកសារ
New Testament
សេចក្តីថ្លែងការណ៍
ការបង្ខូចព្រះបន្ទូល (II)
second download
Corruption the Scriptures
22-01-2014
ចំណងជើងនៃ donwload ឯកសារចុងក្រោយគេបង្អស់8
មើលលំអិត
ចំនូនអ្នកទស្សន
0
0
0
0
1
6
3
6
2
6
Add: #75, St.315, Boeung Kak II, Toul Kork District, Phnom Penh, Cambodia
Tel:(+855) 97 74 66 017 / (+855) 12 90 46 55
(+855)97 74 66 017
Email:
nguonsam@gmail.com
ទំព័រដើម
អំពីយើង
យើងធ្វើអ្វី ?
ពត៍មាន
ឯកសារ
Donate
Revise Bible
ទំនាកទំនងយើង
កែសំរួល ២០១៤,
Cambodia Bible Society.
រួចរាល់
Designed & Hosted by
Serving Web Solution