សូមស្វាគមន៍

  ចូលមកកាន់វេបសាយសមាគមព្រះគម្ពីរប៊ីបកម្ពុជា ក្នុងនាមសមាគមព្រះគម្ពីរប៊ីបកម្ពុជា ខ្ញុំសូមថ្លែងការស្វាគមន៍ និងអរគុណជាអតិបរមាដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាងកញ្ញាដែលបានមកធ្វើ ទស្សនៈកិច្ច វេបសាយរបស់យើងខ្ញុំ ។ សមាគមព្រះគម្ពីរប៊ីបកម្ពុជា គឺជាសមាគមគ្រីស្ទានមួយដែលមានជំនឿ លើព្រះយេស៊ូវគ្រីស្ទតាមរយៈព្រះបន្ទូលនៃព្រះ ដែលមាននៅក្នុងព្រះគម្ពីរប៊ីប ហើយមានត្រឹម៦៦ក័ណ្ឌ ។ ព្រះគម្ពីរប៊ីបត្រូវបានសរសេរថា ជាភាសាក្រេកច្បាប់ដើម និងអេរ៉ាស្មាស់ក្រេកសម្រាប់សញ្ញាថ្មី និងភាសាហេព្រើ សម្រាប់សញ្ញាចាស់ ។ ហើយព្រះគម្ពីរ King James version (ឆ្នាំ១៦១១) បានបកទៅជាភាសាអង់គ្លេស ដោយឈរលើមូលដ្ឋាន នៃភាសាទាំងនោះ ។ បន្តកិច្ចការងារបំរើព្រះដូចជាអ្នកមនុស្សជំនាន់ក្រោយ សមាគម ព្រះគម្ពីរប៊ីបកម្ពុជាបានបំពេញកិច្ចការដ៏ធំបំផុតថ្វាយទៅព្រះ ដោយស្មោះត្រង់ ហើយបានទទួលបន្ត កិច្ចការនេះពី លោកគ្រូគង្វាល H.Curwen Smith (១៩៥៤) ដែលលោកជាស្ថាបនិក និងជានាយកសមាគម ព្រះគម្ពីរ (ពេលនោះគេហៅថា សមាគមព្រះគម្ពីរប៊ីប) ហើយបន្ទាប់មកទៀតនៅឆ្នាំ១៩៧០-១៩៧៥ លោកគ្រូគង្វាល សុន សន លោកជាប្រធានសមាគមព្រះគម្ពីរ ហើយបច្ចុប្បន្ននេះ ខ្ញុំលោកគ្រូគង្វាល ឧត្តមសេនីយ៍ទោ ងួន សំ (១៩៩៣ ដល់បច្ចុប្បន្ន) ខ្ញុំជាស្ថាបនិកក្នុងការបង្កើតឡើងវិញ សមាគមព្រះគម្ពីរប៊ីបកម្ពុជា និងជាប្រធាន ។       កិច្ចការបំរើរបស់សមាគមព្រះគម្ពីរប៊ីបកម្ពុជា៖       -   ចែកចាយព្រះបន្ទូលរបស់ព្រះទៅដល់ប្រជាជនខ្មែរ ដើម្បីអោយពួកគេស្គាល់យ៉ាងច្បាស់អំពីព្រះ អង្គសង្គ្រោះព្រះយេស៊ូគ្រីស្ទ តើទ្រង់ជានរណា?       -   ការពារព្រះបន្ទូលរបស់ព្រះពីការបង្ខូចព្រះបន្ទូលដោយពួកគ្រូក្លែងក្លាយ និងមនុស្សរបស់អារក្សសាតាំង។       -   ពិនិត្យសារឡើងវិញព្រះគម្ពីរខ្មែរច្បាប់ដើម (១៩៥៤) ដោយផ្អែកលើភាសាក្រិចច្បាប់ដើម និងអេរ៉ា ស្មាស់ក្រិច ។       -   រៀបចំធ្វើសិក្ខាសាលាស្តីអំពីព្រះគម្ពីរប៊ីបច្បាប់ដើម នៃទីក្រុងអាន់ទីយ៉ូកនៅតាមរាជធានី និងខេត្តនានា       -   បោះពុម្ពព្រះគម្ពីរប៊ីបខ្មែរ និងសៀវភៅខិតប័ណ្ណនានា ទាក់ទងនឹងការផ្សាយដំណឹងល្អ ។       -   បើកចំហរជើងមេឃ ដើម្បីសហប្រតិបត្តិការជាមួយនឹងអង្គការគ្រីស្ទាននាៗ ឬសមាគមគ្រីស្ទាន បុគ្គលគ្រីស្ទាននានា ដែលមានជំនឿដូចគ្នា ដើម្បីបំរើព្រះ បោះពុម្ពព្រះគម្ពីរជាដើម និងសហប្រតិបត្តិ ការជាមួយអង្គការមិនមែនគ្រីស្ទាននានា ឬបុគ្គលសប្បុរសធម៌ មិនមែនគ្រីស្ទាននានា ដើម្បីឧបត្ថម្ភ ដល់កុមារកំព្រា ឬបង្កើតមជ្ឈមណ្ឌលកុមារកំព្រានៅកម្ពុជា ។                    សូមព្រះជាម្ចាស់ប្រទានពរអ្នកទាំងអស់គ្នា ដែលបានធ្វើទស្សនៈកិច្ចវើបសាយរបស់យើង ។   ភ្នំពេញ, ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤    លោកគ្រូគង្វាល ឧត្តមសេនីយ៍ទោ   ងួន សំ
ពត៍មានចុងក្រោយ មើលលំអិត

ការគាំទ្រ ក្នុងការប្រើប្រាស់ ព្រះគម្ពីរប៊ីបសញ្ញាថ្មី(៥/៥/២០១៨)

ពិធីសម្ផោធដាក់ឲ្យប្រើប្រាស់​ ព្រះគម្ពីរប៊ីប​សញ្ញាថ្មី (៥​ /​៥​/​២០១៨)​ ​
ដៃគួរបស់យើង
Add: #75, St.315, Boeung Kak II, Toul Kork District, Phnom Penh, Cambodia
Tel:(+855) 97 74 66 017 / (+855) 12 90 46 55

 (+855)97 74 66 017
 
Email: nguonsam@gmail.com